FAQ

ផលិតផល និង ការបញ្ជាទិញ (Products & Orders)

តើសៀវភៅទាំងអស់ជាសៀវភៅ Original ទេ?

គ្រប់សៀវភៅដែលយើងលក់ទាំងអស់ជាសៀវភៅថ្មី និង Original ដែលមានប្រភពមកពីអង់គ្លេស និងអាមេរិក។

តើសៀវភៅ Preorder ជាអ្វី ហើយការ Preorder មានអត្ថប្រយោជន៍អ្វីខ្លះ?

ការ Preorder នៅលើវែបសាយរបស់ចំណារ ជាការកក់ទុកមុនសៀវភៅចំណងជើងថ្មី ដែលនឹងត្រៀមបញ្ចេញលក់ជាផ្លូវការលើទីផ្សារនៅពេលខាងមុខ។ អតិថិជនដែលបាន Preorder ទុកមុននឹងទទួលបានសៀវភៅមុនគេ ជាមួយការបញ្ចុះតម្លៃ 10% សម្រាប់អតិថិជនទូទៅ និង 12% សម្រាប់សមាជិក។

ហេតុអ្វីត្រូវទិញតាមវែបសាយ?

- អាចបញ្ជាទិញបានគ្រប់ពេល 24/7
- ងាយស្រួលស្វែងរកសៀវភៅតាមចំណងជើង តាមឈ្មោះអ្នកនិពន្ធ និងតាម Genre
- មានបង្ហាញតម្លៃ និងព័ត៌មានរបស់សៀវភៅច្បាស់លាស់
- ទូទាត់ប្រាក់ងាយស្រួល តាមរយៈ KHQR
- ដឹកជញ្ជូនគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា

តើការទិញតាមវែបសាយ អាចទុកចិត្តបានដែរឬទេ?

អាចទុកចិត្តបាន។ វែបសាយផ្លូវការរបស់ចំណារមានតែមួយគត់គឺ www.chamnarbookstore.com ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីហាងសៀវភៅចំណារ។ រៀងរាល់ការដាក់បញ្ជាទិញមុនម៉ោង 1០ ព្រឹក ក្រុមការងារនឹងដាក់ដឹកចេញក្នុងថ្ងៃតែមួយ។

តើអាចឆាតទិញ​តាមអនឡាញបានទេ?

បាន! ការឆាតទិញ​តាម Facebook, Instagram, និង Telegram នៅតែដំណើរការធម្មតា។

ខ្ញុំទិញសៀវភៅជាកាដូ តើអាចជួយខ្ចប់កាដូឱ្យបានទេ?

បាន! ការខ្ចប់កាដូជូនអតិថិជនមិនគិតថ្លៃទេ គ្រាន់តែប្រាប់យើងឱ្យបានដឹងមុន ឬ គ្រាន់តែសរសេរ note ប្រាប់ នៅទំព័របង់ប្រាក់។

សមាជិកភាព និង អត្ថប្រយោជន៍ (Membership & Benefits)

ធ្វើដូចម្តេចទើបអាចក្លាយជាសមាជិករបស់ចំណារ (Chamnar Membership)?

ដើម្បីក្លាយជាសមាជិក អតិថិជនមាន២ជម្រើស។ ជម្រើសទី១ បញ្ជាទិញនៅហាងគ្រប់ $99 ក្នុងរយៈពេល៣ខែ (ចំណាយម្តង $99 ក៏បាន ឬទិញច្រើនដងសរុបចូលគ្នាគ្រប់ $99 ក៏បាន)។ ជម្រើសទី២ បញ្ជាទិញតាមវែបសាយគ្រប់ $99 ក្នុងរយៈពេល 3ខែ (ចំណាយម្តង $99 ក៏បាន ឬទិញច្រើនដងសរុបចូលគ្នាគ្រប់ $99 ក៏បាន) នោះប្រព័ន្ធនឹងប្តូរគណនីរបស់អ្នក ជាសមាជិកដោយស្វ័យប្រវត្តិ។

បញ្ជាក់៖
- សម្រាប់អតិថិជនដែលក្លាយជាសមាជិកតាមរយៈការទិញតាមវែបសាយ ហើយមានបំណងចង់បានកាតសមាជិក សូមអញ្ជើញមកបើកកាតនៅហាង ដោយឥតគិតថ្លៃ។
- សម្រាប់ការចំណាយគ្រប់ $99 ដើម្បីក្លាយជាសមាជិក មិនអាចយកការទិញនៅហាងមកបូកបញ្ជូលគ្នាជាមួយការទិញតាមវែបសាយបានទេ។

តើសមាជិកចំណារទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

- ទទួលបានការបញ្ចុះតម្លៃ 10% OFF គ្រប់សៀវភៅអង់គ្លេស និង Stationery ទាំងអស់នៅក្នុងស្តុក
- ទទួលបានការបញ្ចុះតម្លៃ 12% OFF សម្រាប់ការ Preorder សៀវភៅចំណងជើងថ្មី ដែលនឹងត្រៀមបញ្ចេញលក់ជាផ្លូវការលើទីផ្សារនៅពេលខាងមុខ
- សមាជិកដែលទិញនៅហាងទទួលបាន Loyalty Card សម្រាប់សន្សំតែមប្តូរយកគូប៉ុង $10
- សមាជិកដែលទិញតាមវែបសាយទទួលបាន Cash Back $5 រាល់ពេលចំណាយគ្រប់ $150 ក្នុងខែប្រតិទិន (មករា កុម្ភះ មីនា …)

តើ Loyalty Card ជាអ្វី?

Loyalty Card គឺជាកាតសន្សំតែម ផ្តល់ជូនសម្រាប់តែសមាជិកចំណារដែលមកទិញនៅហាងតែប៉ុណ្ណោះ។ រាល់ការចំណាយ $10 សមាជិកនឹងទទួលបាន 1តែម នៅពេលសន្សំគ្រប់ 30តែម សមាជិកទទួលបានគូប៉ុង $10 ដែលអាចប្រើបញ្ចុះតម្លៃបន្ថែមពីលើកាតសមាជិកនៅការបញ្ជាទិញបន្ទាប់ ហើយគូប៉ុងនេះពុំមានថ្ងៃផុតកំណត់ទេ។

តើ Cash Back ជាអ្វី?

Cash Back គឺជាលុយអេឡិចត្រូនិច ផ្តល់ជូនសមាជិកចំណារដែលបញ្ជាទិញតាមវែបសាយ។ រាល់ការចំណាយអស់ $150 ក្នុងខែប្រតិទិន (មករា កុម្ភះ មីនា …) នោះប្រព័ន្ធនឹងផ្តល់គូប៉ុង Cash Back $5 ទៅក្នុងគណនីរបស់អ្នកដោយស្វ័យប្រវត្តិនៅថ្ងៃទី១ នៃខែបន្ទាប់ ហើយគូប៉ុងនេះមានសុពលភាព ៣០ថ្ងៃពីថ្ងៃផ្តល់ជូន។ អ្នកអាចប្រើប្រាស់គូប៉ុងនេះ ដើម្បីបញ្ចុះតម្លៃបន្ថែមពីលើកាតសមាជិក។

ខ្ញុំជាសមាជិកចំណាររួចហើយ តើការទិញតាមវែបសាយទទួលបានការបញ្ចុះតម្លៃទេ?

ពិតជាបាន។ ក្នុងករណីនេះ យើងស្នើសុំលេខកាតសមាជិករបស់អ្នកដើម្បី Register គណនីរបស់អ្នកជាគណនីសមាជិក។

ករណី មកទិញនៅហាងតែភ្លេចយកកាតសមាជិកតាមខ្លួន?

អ្នកអាចបង្ហាញរូបថតកាតសមាជិក ឬអ៊ីមែល ឬ លេខទូរស័ព្ទរបស់អ្នក។

ទីតាំងហាង និង ការដឹកជញ្ជូន (Location & Delivery)

តើហាងសៀវភៅចំណារ មានទីតាំងនៅឯណា?

ហាងសៀវភៅចំណារស្ថិតនៅ អគារ The Commune ជាន់ទី1, ផ្លូវ 347, ទួលគោក។

តើមានសេវាដឹកជញ្ជូនទេ? ថ្លៃប៉ុន្មាន?

- សេវាដឹកជញ្ជូនគ្រប់ទីតាំងនៅភ្នំពេញ តម្លៃ $1.5 (3សៀវភៅ ហ្វ្រីដឹក)
- សេវាដឹកជញ្ជូនទៅខេត្ត តម្លៃ $2 (4សៀវភៅ ហ្វ្រីដឹក)

ខ្ញុំចង់ទៅហាងផ្ទាល់ តើត្រូវចតម៉ូតូនៅឯណា?

នៅខាងឆ្វេងបំផុតនៃអគារ The Commune (ជាប់ Royce Café) យើងនឹងឃើញច្រកចូលទៅចំណត នៅក្នុងអគារ។ ចំណតនេះ សម្រាប់ទាំងម៉ូតូ និងឡាន។

ខ្ញុំឡើងទៅ Pick Up សៀវភៅតែមួយភ្លែត តើអាចទុកម៉ូតូ នៅទីណាបាន?

នៅខាងឆ្វេងដៃនៃកន្លែងចុចយកសំបុត្រផ្ញើម៉ូតូ មានកន្លែងមួយជាចំណតបណ្តោះអាសន្ន។ យើងអាចដាក់ម៉ូតូកន្លែងហ្នឹងបាន ដោយប្រាប់សន្តិសុខថាឡើងមកហាងសៀវភៅតែមួយភ្លែត។ ចំណតបណ្តោះអាសន្ននេះមិនតម្រូវឱ្យចុចយកសំបុត្រ និងបង់ប្រាក់ទេ។

ក្លឹបអំណានចំណារ (Chamnar Book Club)

តើក្លឹបអំណានចំណារ(Chamnar Book Club) ជាអ្វី?

ក្លឹបអំណាន បង្កើតឡើងសំរាប់ក្រុមអ្នកអានដែលបានអានសៀវភៅដូចគ្នា ហើយជួបជុំគ្នាដើម្បីពិភាក្សាពីប្រធានបទនានាពាក់ព័ន្ធនឹងសៀវភៅដែលបានអាននោះ។

ក្លឹបអំណានចំណារធ្វើឡើងប៉ុន្មានដងក្នុងមួយខែ?

ក្លឹបអំណានចំណារធ្វើឡើង១ដងក្នុងមួយខែ។

ក្លឹបអំណានចំណារសម្រាប់អ្នកណា?

ក្លឹបអំណានចំណារ បើកទូលាយសម្រាប់អ្នកអានគ្រប់គ្នា មិនមានការចុះឈ្មោះអ្វីទេ។

តើចូលរួមក្លឹបអំណានចំណារបានប្រយោជន៍អ្វីខ្លះ?

បង្កើនទម្លាប់អាន និងផ្លាស់ប្តូរផ្នត់គំនិត តាមរយៈការជួបជុំគ្នាជាប្រចាំ បង្កើនទំនុកចិត្តក្នុងការនិយាយជាសាធារណៈ និង បង្កើតមិត្តភាពថ្មីជាមួយអ្នកអានដទៃទៀត។

តើយើងអានសៀវភៅបែបណាខ្លះ?

យើងអាន Classics និង World Literatures។

តើសៀវភៅអានត្រូវបានជ្រើសរើសយ៉ាងដូចម៉េច?

នៅចុងម៉ោងនៃការជួបជុំ យើងតែងបោះឆ្នោតយកមតិភាគច្រើនដើម្បីសម្រេចយកសៀវភៅមួយក្បាលត្រូវអានបន្ទាប់។

តើត្រូវត្រៀមអីខ្លះ មុនចូលរួម Book Club?

ត្រៀមតែមួយគត់គឺ ត្រូវអានសៀវភៅឱ្យដឹងសាច់រឿងមុន។

ខ្ញុំអត់ហ៊ានចូលរួម ព្រោះអត់ស្គាល់អ្នកណានៅក្នុងក្លឹបអំណាន?

យើងស្ទើរតែទាំងអស់គ្នា សុទ្ធតែមិនធ្លាប់ស្គាល់គ្នាពីមុនមកទេ។

ការជួបជុំសមាជិកក្លឹបអំណានធ្វើនៅឯណា?

យើងធ្វើនៅហាងសៀវភៅចំណារ ក្នុងអគារ TheCommune ជាន់ទី១ ទីតាំងអគារ៖ លើផ្លូវ 347 ទួលគោក។

តើខ្ញុំអាចទទួលបានការ Update ពីក្លឹបអំណានតាមណា?

សូមតាមដាន Facebook Page និង Instagram របស់ Chamnar Bookstore ឬទាក់ទងមកយើងដើម្បីទទួលបាន Invite Link ចូលក្នុងគ្រុបតេលេក្រាម។

Shopping Cart
Scroll to Top