Paperback

មិនចុះសម្រុងនឹងជីវិត

7.50$ Retail Price
7.50$ Member Price

Availability: In stock

ISBN: 9789924920731 Genres: ,

ថ្ងៃនេះម៉ែខ្ញុំស្លាប់ ឬប្រហែលពីម្សិលមិញទេក៏មិនដឹង។ ខ្ញុំបានទទួលទូរលេខមួយមកពី «មន្ទីរសង្គ្រោះមនុស្សចាស់ជរា» ដែលមានសេចក្តីថា៖ «ម្តាយស្លាប់។ បញ្ចុះសពនៅថ្ងៃស្អែក។ ដោយការរាប់អានជាទីបំផុត»។ សេចក្តីទាំងនេះមិនដឹងជាមានន័យថាម៉េចផងទេ គឺប្រហែលគាត់ស្លាប់ពីម្សិលមិញហើយមើលទៅ។

 

បីល្បះ! បីល្បះខ្លីៗ អាចឱ្យគេមើលឃើញដល់ជម្រៅបេះដូងរបស់តួអង្គ​ឯក។ បីល្បះនេះក៏ធ្វើឱ្យកេរ្តិ៍លោក អាល់ប៊ែរ កាមុយ ល្បីល្បាញពេញពិភពលោកដែរ។

 

នៅពេលកំពុងជាប់ឃុំឃាំង នាយមើរសូ ដែលជាតួអង្គ​ឯក គិតដល់វិធីគេចពីគុក ដល់សេរីភាពពេលផុតពីរនាំងនេះ ហើយសង្ឃឹមថានឹងត្រូវគ្រាប់កាំភ្លើងពេលកំពុងរត់ ដូចជាវីរបុរសម្នាក់។ «ប៉ុន្តែដល់គិតយូរៗទៅ ខ្ញុំគ្មានលទ្ធភាពអាចធ្វើរឿងដ៏អស្ចារ្យននេះឡើយ  ព្រោះគ្មានច្រកចេញឡើយ សម្រេចសម្រួលទៅ អ្វីដែលនឹងកើតឡើង គឺនឹងកើតឡើង។»

 

អ្វីដែលលោក​ កាមុយ លើកឡើងនេះគឺជាការពិតមួយដែលពុំអាចបដិសេធបាន…

— សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវនៃសមាគមអក្សរសិល្បិ៍កម្ពុជា

Shopping Cart
Scroll to Top