FAQ

ផលិតផល និង ការបញ្ជាទិញ (Products & Orders)

តើសៀវភៅទាំងអស់ជាសៀវភៅ Original ទេ?

គ្រប់សៀវភៅដែលយើងលក់ទាំងអស់ជាសៀវភៅថ្មី និង Original ដែលមានប្រភពមកពីអង់គ្លេស និងអាមេរិក។

តើសៀវភៅ Preorder ជាអ្វី ហើយមានអត្ថប្រយោជន៍អ្វីខ្លះ?

ជាទូទៅ បន្ទាប់ពីសៀវភៅPreorder បានដាក់លក់នៅលើទីផ្សារ អ្នកដែលបានកុម្ម៉ង់ទុកមុននឹងទទួលបានសៀវភៅមុនគេ ហើយទទួលបានការបញ្ចុះតំលៃ 7% សម្រាប់អតិថិជនធម្មតា និង 12% សម្រាប់សមាជិក។

ហេតុអ្វីត្រូវទិញតាមវែបសាយ?

ងាយស្រួលឆែក បង់ប្រាក់ និង ចំណេញពេលវេលា ដោយមិនត្រូវការប្រាស្រ័យទាក់ទង។

តើការទិញតាមវែបសាយទុកចិត្តដែរឬទេ?

ទុកចិត្ត ! វែបសាយផ្លូវការមានតែមួយគត់គឺ chamnarbookstore.com ហើយរៀងរាល់ការដាក់បញ្ជាទិញមុនម៉ោង 1០AM ក្រុមការងារនឹងដាក់ដឹកចេញក្នុងថ្ងៃតែមួយ។

តើយើងអាចឆាតទិញ​តាមអនឡាញបានទេ?

បាន! អាចឆាតទិញ​តាមអនឡាញបានធម្មតា។

សមាជិកភាព និង អត្ថប្រយោជន៍ (Membership & Rewards)

ធ្វើដូចម្តេចទើបទទួលបានកាតសមាជិកចំណារ(Chamnar Membership)?

ដើម្បីទទួលបានកាតសមាជិក អតិថិជនមាន២ជម្រើស។ ជម្រើសទី១ ដោយការបញ្ជាទិញនៅហាងគ្រប់ $99 ក្នុងមួយ Order ឬ បូកសរុបវិក័យបត្រដែលបានទិញជាច្រើនដង ក្នុងរយៈពេល៣ខែ= $99។ ជម្រើសទី២ ដោយការបញ្ជាទិញតាមវែបសាយមួយ Order គ្រប់ $99 ឬ បូកសរុប Order ដែលបញ្ជាទិញជាបីបួនដងផ្សេងគ្នាក្នុងរយៈពេល 3ខែ = $99 នោះប្រព័ន្ធនឹងលោតគណនីអ្នកក្លាយជាសមាជិកដោយស្វ័យប្រវត្តិ។ សម្រាប់អ្នកទិញតាមវែបសាយមានបំណងចង់បានកាតផ្លាស្ទិក អ្នកអាចអញ្ជើញមកបើកនៅហាងបាន។

តើកាតសមាជិកចំណារមានអត្ថប្រយោជន៍អ្វីខ្លះ?

ទទួលបានការបញ្ចុះតំលៃ 10% OFF គ្រប់សៀវភៅអង់គ្លេស (រួមទាំងវត្ថុអនុស្សាវរីយ៍[Stationery]) ក្នុងស្តុក និង 12% OFF សម្រាប់ការ Preorder ។ រាល់ពេលមានប្រូម៉ូសិន សមាជិកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែម។ សម្រាប់ភ្ញៀវមកទិញនៅហាង នឹងទទួលបានកាតសន្សំតែម (Loyalty Card)បន្ថែម ឯភ្ញៀវដែលទិញតាមវែបសាយនឹងទទួលបាន Cash Back ដែលអាចប្រើនៅខែបន្ទាប់។

សម្រាប់ភ្ញៀវមកទិញនៅហាង តើកាតសន្សំតែម (Loyalty Card) សម្រាប់ធ្វើអ្វី?

កាតសន្សំតែម ផ្តល់ជូនសម្រាប់តែសមាជិកចំណារប៉ុណ្ណោះ សម្រាប់ប្តូរយកគូប៉ុងបញ្ចុះតំលៃបន្ថែមលើកាតសមាជិក ។ រាល់ការចំណាយ 10$ សមាជិកនឺងទទួលបានតែម 1 នៅពេលសន្សំគ្រប់ 30 តែម សមាជិកដូរបានគូប៉ុង 10$ ដែលគូប៉ុងពុំមានថ្ងៃផុតកំណត់ទេ។

សម្រាប់ភ្ញៀវទិញតាមវែបសាយ តើ Cash Back ជាអ្វី?

Cash Back ផ្តល់ជូនសម្រាប់អតិថិនទាំងអស់ ទោះបីមិនមែនជាសមាជិកចំណារក៏ដោយ។ រៀងរាល់ការចំណាយអស់ $150 (ដែលអាចជាមួយ Order ឬ ច្រើន Orders) ក្នុងមួយខែ នោះប្រព័ន្ធនឹងផ្តល់ជាគូប៉ុង Cash Back $5 ទៅក្នុងគណនីអ្នកដោយស្វ័យប្រវត្តិនាចុងខែ ហើយអ្នកអាចប្រើប្រាស់គូប៉ុងនេះ(បន្ថែមទៅលើការបញ្ចុះតំលៃនៃកាតសមាជិក) នៅដើមខែនៃខែថ្មី ។

ករណី មកទិញនៅហាងតែភ្លេចយកកាតសមាជិកតាមខ្លួន?

អ្នកអាចបង្ហាញរូបថតកាតសមាជិក ឬអ៊ីមែល ឬ លេខទូរស័ព្ទរបស់អ្នក។

ការដឹកជញ្ជូន និង ទីតាំងហាង (Shipping & Location)

តើមានសេវាដឹក ថ្លៃប៉ុន្មាន?

តំលៃ 1.5$ គ្រប់ទីតាំងនៅភ្នំពេញ (3សៀវភៅ ហ្វ្រីដឹក)និង តំលៃ 2$ ទៅខេត្ត (4សៀវភៅ ហ្វ្រីដឹក)។

ខ្ញុំទិញសៀវភៅជាកាដូ តើអាចជួយខ្ចប់កាដូឱ្យបានទេ?

បាន! ការខ្ចប់កាដូជូនភ្ញៀវ មិនគិតថ្លៃទេ ប្រាប់យើងឱ្យបានដឹងមុន ឬ គ្រាន់តែសរសេរnote ប្រាប់ នៅទំព័របង់ប្រាក់។

ខ្ញុំឡើងទៅ Pick Up សៀវភៅតែមួយភ្លែត តើអាចទុកម៉ូតូ នៅទីណាបាន?

បាន តែសូមកុំចុចយកសំបុត្រ! នៅខាងឆ្វេងដៃនៃកន្លែងចុចយកសំបុត្រផ្ញើម៉ូតូ មានកន្លែងមួយដែលជាចំណតបណ្តោះអាសន្ន។ យើងអាចដាក់ម៉ូតូកន្លែងហ្នឹង ដោយប្រាប់សន្តិសុខថា ឡើងមកហាងសៀវភៅ តែមួយភ្លែត។

ខ្ញុំចង់ទៅហាងផ្ទាល់ តើត្រូវចតម៉ូតូនៅឯណា?

នៅខាងឆ្វេងបំផុតនៃអគារ (ជាប់ The Roy Pub) យើងនឹងឃើញច្រកចូលទៅចំណត នៅក្នុងអគារ។ ចំណតនេះ សម្រាប់ទាំងម៉ូតូ និងឡាន។

ក្លឹបអំណានចំណារ (Chamnar Book Club)

តើក្លឹបអំណានចំណារ(Chamnar Book Club) ជាអ្វី?

ក្លឹបអំណាន បង្កើតឡើងសំរាប់ក្រុមអ្នកអានដែលបានអានសៀវភៅដូចគ្នា ហើយជួបជុំគ្នាដើម្បីពិភាក្សាពីប្រធានបទនានាពាក់ព័ន្ធនឹងសៀវភៅដែលបានអាននោះ។

ក្លឹបអំណានចំណារធ្វើឡើងប៉ុន្មានដងក្នុងមួយខែ?

ក្លឹបអំណានចំណារធ្វើឡើង១ខែមួយដង។

ក្លឹបអំណានចំណារសម្រាប់អ្នកណា?

ក្លឹបអំណានចំណារ បើកទូលាយសម្រាប់អ្នកអានគ្រប់គ្នា មិនមានការចុះឈ្មោះអ្វីទេ។

តើចូលរួមក្លឹបអំណានចំណារបានប្រយោជន៍អ្វីខ្លះ?

បង្កើនទម្លាប់អាន និងផ្លាស់ប្តូរផ្នត់គំនិត តាមរយៈការជួបជុំគ្នាជាប្រចាំ បង្កើនទំនុកចិត្តក្នុងការនិយាយជាសាធារណៈ និង បង្កើតមិត្តភាពថ្មីជាមួយអ្នកអានដទៃទៀត។

តើយើងអានសៀវភៅបែបណាខ្លះ?

យើងអាន Classics និង World Literatures។

តើសៀវភៅអានត្រូវបានជ្រើសរើសយ៉ាងដូចម៉េច?

នៅចុងម៉ោងនៃការជួបជុំ យើងតែងបោះឆ្នោតយកមតិភាគច្រើនដើម្បីសម្រេចយកសៀវភៅមួយក្បាលត្រូវអានបន្ទាប់។

តើត្រូវត្រៀមអីខ្លះ មុនចូលរួម Book Club?

ត្រៀមតែមួយគត់គឺ ត្រូវអានសៀវភៅឱ្យដឹងសាច់រឿងមុន។

ខ្ញុំអត់ហ៊ានចូលរួម ព្រោះអត់ស្គាល់អ្នកណានៅក្នុងក្លឹបអំណាន?

ពួកយើងស្ទើរតែទាំងអស់គ្នា សុទ្ធតែមិនធ្លាប់ស្គាល់គ្នាពីមុនមកទេ។

ការជួបជុំសមាជិកក្លឹបអំណានធ្វើនៅឯណា?

យើងធ្វើនៅហាងសៀវភៅចំណារ ក្នុងអគារ TheCommune ជាន់ទី១ ទីតាំងអគារ៖ លើផ្លូវ 347 ទួលគោក។

តើខ្ញុំអាចទទួលបានការ Update ពីក្លឹបអំណានតាមណា?

សូមតាមដាន Facebook និង Instagram របស់ Chamnar Bookstore ឬទាក់ទងមកយើងដើម្បីទទួលបាន Invite Link ចូលក្នុងគ្រុបតេលេក្រាម។

Shopping Cart
Scroll to Top